khmer eng
  • ឯកឧត្តម ឈីវ យីស៊ាង ដឹកនាំប្រតិភូខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ «ការលេចត្រដែតឡើងវិញ៖ ការបាត់បង់ និងការរកឃើញឡើងវិញនូវគំនូរក្នុងវិហារព្រះកែវមរកតនៃព្រះបរមរាជវាំង» នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឥឦសានវរ្ម័ន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានដឹកនាំប្រតិភូខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ «ការលេចត្រដែតឡើងវិញ៖ ការបាត់បង់ និងការរកឃើញឡើងវិញនូវគំនូរក្នុងវិហារព្រះកែវមរកតនៃព្រះបរមរាជវាំង» នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឥឦសានវរ្ម័ន។

    វិហារព្រះកែវមរកត ជាទីដ៏សំខាន់ក្នុងព្រះបរមរាជវាំង និងមានលក្ខណខុសពីវិហារដទៃ ដោយផ្ទៃជញ្ជាំងនៃព្រះវិហារ ពីដើមមកមានគំនូរដ៏វិចិត្រអំពីរឿងជាតក។ បន្ទាប់ពីជញ្ជាំងចាស់ត្រូវបានជួសជុល និងគូរឡើងវិញ នៅឆ្នាំ១៩៦២ គំនូរទាំងនោះក៏ត្រូវបានបាត់បង់ខ្លះ។
    បន្ទាប់ពីសង្រ្គាម ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី បានរកឃើញដោយចៃដន្យនូវហ្វីលកញ្ចក់ ២០ផ្ទាំង ដែលជាគំនូរក្នុងព្រះវិហារព្រះកែវមរកត ដែលបានបាត់បង់ទៅជាយូរមកហើយនោះ និងបានដាក់បង្ហាញនាពេលនេះ ជាលើកដំបូង។

    ប្រភព៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា